កីឡា

Liverpool ព្រមព្រៀង ចំណាយលុយ ៣៧លានផោន សម្រាប់ខ្សែ ប្រយុទ្ធស្លាបម្នាក់ របស់ Porto

The Goal នៅថ្ងៃនេះចេញផ្សាយ ថា Jurgen Klopp បានងាក ទៅចាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធម្នាក់ទៀត ដែលមានសញ្ជាតិកូឡំប៊ី និងក៏ជាកីឡាករ ដែលមានការចាប់អារម្មណ៍ច្រើន ពីសំណាក់ក្លឹបធំៗ នៅអឺរ៉ុបជាពិសេស Spurs ផងដែរ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា ជាក់ស្តែង Liverpool គឺបានព្រមព្រៀងរួចទៅហើយក្នុងការ ចំណាយលុយមួយចំនួនធំ ក្នុងការនាំយកកីឡាករ ខ្សែប្រយុទ្ធស្លាបរបស់ Porto ដែលមាន ឈ្មោះថា Luis Diaz ដើម្បីមកចូលរួមក្លឹប។

ក្រុមរបស់ លោក Jurgen Klopp នឹងចំណាយ លុយដល់ទៅ ៤៥លានអឺរ៉ូ ឬ ប្រមាណ ជា៣៧,៥លានផោនបន្ថែម ទៅនឹងប្រាក់លើកទឹក ចិត្ត១២លានផោនផង ចំពោះទំរង់លេងល្អ របស់កីឡាករពេល ប្រកួតរបស់ក្រុម។

រំលឹកដែរថា Diaz ធ្លាប់លេងប៉ះនឹង Liverpool ចំនួន២ដងមកហើយមុន ពេលអាចទាក់ចិត្ត របស់លោក Klopp បានពោលគឺនៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ Champions League ទោះបីជាបានត្រឹមបរាជ័យ ទៅលើក្រុមហង្សក្រហម ទាំងពីរជើងក្តី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top