កីឡា

Phil Jones កំពុងមានទំនាក់ទំនង ផ្ទេរទៅចូលរួម Bordeaux

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែការពារក្លឹប បិសាចក្រហម Man UTD កីឡាករ Phil Jones នឹង
ប្រហែលជាអាចផ្ទេរ ទៅចូលរួមជាមួយនឹងក្លឹបលីគ កំពូលបារាំង Bordeaux ហើយនៅពាក់កណ្តាល រដូវកាលនេះ។

អតីតកីឡាករជម្រើសជាតិ អង់គ្លេសរូបនេះមិនបានបង្ហាញ សមត្ថភាពស្របតាមការចង់ បានរបស់ក្លឹបនិងអ្នកគាំទ្រ ឡើយព្រមទាំងចំនួននៃការរបួសជាប់គ្នាច្រើនរដូវកាល ចុងក្រោយនេះផង ។

ទោះបិជាបានវិលត្រឡប់ ក្នុងការប្រកួតឲ្យក្រុមកាលពីពេលកន្លងមក ក្នុងការប្រកួតប៉ះនឹង Wolves លេងបានដល់ទៅ៩០នាទីក្តីប៉ុន្តែតំណែងរបស់គាត់ហាក់ ដូចជាមិនបានធានាឡើយ ។

គេជឿជាក់ថា Bordeaux ដែលជាក្រុមកំពុងធ្លាក់កូដខ្លាំង នៅលីគកំពូលបារាំងនោះ កំពុងតែចាប់អារម្មណ៍ វត្តមានរបស់ Jones ខ្លាំងមែនទែនហើយសង្ឃឹមថា នឹងអាចធ្វើការដោះដូរ បានមុនបញ្ចប់ទីផ្សារ ដោះដូរខាងមករានេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top