កីឡា

កីឡាតេក្វាន់ដូ WT និងកីឡាជាច្រើប្រភេទទៀត ដាក់បញ្ជូលសង្រ្កាន្ដ ខេត្តកណ្ដាល ឆ្នាំ២០២២ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ គណៈកម្មការរៀបចំ ពិធីសង្ក្រាន្ដឆ្នាំថ្មី ក្រោមប្រធានបទ ”រួមគ្នាអភិវធឌ្ឍន៍ក្រោមម្លម់សន្តិភាព” ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នាថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ និងមន្ទីរ អប់រំកាយ និងកីឡាខេត្តដាក់ បញ្ជូលកីឡាតេក្វាន់ដូ WT និងកីឡាជាច្រើប្រភេទទៀត ដើម្បីអបអរសាទរ ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ។

សម្រាប់កីឡាមានចំនួន៥ប្រភេទ រួមមានតេក្វាន់ដូ WT កីឡាបាល់ទាត់ ប្រណាំងកង់ រត់ប្រណាំង និងទាញព្រ័ត្រ និងមានកម្មវិធីសម្តែងសិល្បៈ រាំស្គរដី ការប្រគុំតន្ត្រីសម័យ ដោយមានការចូលរួមពីតារាល្បី អមជាមួយនិង ការបណ្តែតប្រទីបលើផ្ទៃទឹក បង្ហោះគោមលើអាកាស បាញ់កាំជ្រួច សួនថតរូបអនុស្សាវរីយ៍មានជាច្រើនទំរង់ ព្រមទាំងមានស្តង់លក់ ផលិតក្នុងស្រុកជាច្រើនផងដែរ ។

ចំពោះកីឡារត់ប្រណាំងបុរស-នារីដែលមានចម្ងាយ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ ប្រព្រឹត្តថ្ងៃទី១៥ ខែមេសា នៅមាត់ទន្លេក្រុងតាខ្មៅមុខវេទិកា រីឯតេក្វាន់ដូ WT ប្រព្រឹត្តថ្ងៃទី១៥ ខែមេសា ចំណែកប្រណាំងកង់ និងទាញព្រ័ត្រ ប្រព្រឹត្តថ្ងៃទី១៦ ខែមេសា និងកីឡាបាល់ទាត់ប្រព្រឹត្តថ្ងៃទី១៤-១៦ ខែមេសា។
សូមបញ្ជាក់ថា ការរៀបចំពិធីសង្ក្រាន្តក្នុងខេត្តកណ្ដាលគឺធ្វើឡើងដើម្បីសំដែង នូវអំណរសាទរស្វាគមន៍ ចំពោះការចូលមកដល់ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងចូលរួមលើកស្ទួយថែរក្សា នូវកេរ្តិ៍ដំណែល វប្បធម៌ទំនៀមទម្លាប់បុព្វបុរសខ្មែរ ពិសេសនោះគឺដើម្បីបំផុសគំនិត រួបរួមកម្លាំងសាមគ្គីភាព រវាងប្រជាជន និង មន្ត្រីរាជការខេត្តកណ្ដាល ចូលរួមសប្បាយរីករាយជាមួយគ្នា ក្នុងឆ្នាំថ្មី រដ្ឋបាលខេត្តកណ្តាល សូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ ទាំងអស់ ចូលរួមទស្សនា កម្សាន្តសប្បាយអោយបានច្រើនកុះក ៕ដោយ៖លី ភីលីព

Most Popular

To Top