The Tuttosport ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី Juventus កំពុងបានកំណត់គោលដៅម្នាក់ ហើយដើម្បីអាចយកមកជំនួស តំណែង របស់កីឡាករ Paulo Dybala ដែលកំពុងមាន ផែនការក្នុងការ ចាកចេញពី Turin។
កីឡាករសញ្ជាតិអាមេរិក Christian Pulisic បានក្លាយទៅជាទី ចំណាប់អារម្មណ៍របស់ Juventus បន្ទាប់ពីបានទទួលដំណឹងថា កីឡាកររូបនេះហាក់ដូច ជាមិនសូវពេញចិត្ត ចំពោះការសម្រេចចិត្ត របស់ Chelsea ដែលក្នុងនោះ ជាពិសេសឪពុករបស់កីឡាករ មិនដែលរីករាយឡើយជាមួយនឹង ការមិនផ្តល់ឱកាសប្រកួតច្រើន ក្នុងការបង្ហាញទំរង់លេង របស់កីឡាករ។
គួរឲ្យដឹងដែរថាកីឡាករ Dybala មានកុងត្រា ជិតអស់សុពលភាព ទៅហើយជាមួយនឹង Juventus ហើយនៅមិនទាន់មានដំណឹង ក្នុងការបន្តកុងត្រាថ្មី នៅឡើយ ប៉ុន្តែបើមិនបានសម្រេចនោះ Juventus នឹងងាកទៅ ចរចាជាមួយនឹងកីឡាករ Giacom Raspadori របស់ក្លឹប Sassuolo វិញជាមិនខាន ៕
ប្រែសម្រួល៖ស៊ុនលី