កីឡា

ប្រទេសកម្ពុជារកបានមេដាយ៥គ្រឿង បន្ថែមទៀត នៃការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅវៀតណាម

ភ្នំពេញ៖ប្រទេសកម្ពុជាទទួលបានមេដាយ៥គ្រឿងបន្ថែមទៀត ខណៈប្រទេសម្ចាស់វៀតណាមឈ្នះមេដាយមាស១០គ្រឿងឈរកំពូលតារាងការប្រកួតនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម។

សម្រាប់ថ្ងៃនេះកម្ពុជាឈ្នះមេដាយ៣គ្រឿងលើ ២ ប្រភេទកីឡា គឺកីឡាប៉េតង់ទទួលបានមេដាយសំរឹទ្ធ២លើវិញ្ញាសាវាយយកពិន្ទុបុរស-នារី ក្រោយចាញ់គូប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួមានកីឡាការិនីអ៊ុក ស្រីមុំ និងកីឡាករ សុខ ចាន់មាន។

ចំណែកកីឡាករ ទូច រ៉ាឆាន់ ដណ្ដើមបានមេដាយមាស លើកដំបូង បន្ទាប់យកឈ្នះកីឡាករថៃ Arunno Sivapan ដោយពិន្ទុនៅវគ្គផ្ដាច់ព្រ័ត្រលើប្រភេទកីឡាឃីកបុកស៊ីង ទម្ងន់ ៥៧គីឡូក្រាម។ កីឡាករ កាន់ ម៉េងហុងមេដាយប្រាក់ និងកីឡាករ លន បញ្ញាមេដាយប្រាក់។

កីឡាករកម្ពុជា ផន សុភាន និងកីឡាករកម្ពុជា ជៅ សំរេច ទទួលបានមេដាយសំរឹទ្ធស្ទួនសម្រាប់ការប្រកួតកីឡាទូករ៉ូអ៊ីងលើវិញ្ញាសាគូបុរស M2X នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ SEA GAMES ដែលជាមេដាយដំបូងសម្រាប់កម្ពុជា ចំណែក ម្ចាស់ផ្ទះវៀតណាមឈ្នះមេដាយមាស១០គ្រឿង ខណៈប្រទេសម៉ាឡេស៊ីតាមពីក្រោយ ដោយឈ្នះមេដាយមាស ៩គ្រឿង៕

Most Popular

To Top