កីឡា

Real Madrid បង្វែរគោលដៅទៅ Tchouameni បន្ទាប់ពីបរាជ័យ Mbappe

ក្លឹបយក្សអេស្បាញ Real Madrid ត្រូវបាន The Marca ចេញផ្សាយថាបានកំពុងដាក់គោលដៅ ក្នុងការចុះកុងត្រាជាមួយនឹងកីឡាករ ខ្សែបម្រើឆ្នើមម្នាក់របស់ក្លឹប Monaco ដែលមានឈ្មោះថា Aurelien Tchouameni បន្ទាប់ពីបានបរាជ័យ​ ក្នុងការនាំយកកីឡាករ Kylian Mbappe មករួមក្លឹប។

កីឡាករ Mbappe គឺជាកីឡាករគោលដៅរបស់ក្លឹប Real Madrid អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែនៅនាទីទីចុងក្រោយ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ កីឡាករបែរជាបានសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប ដែលមានសុពលភាព រហូតទៅដល់ឆ្នាំ២០២៥ ជាមួយនឹងប្រាក់កម្រៃ ដល់ទៅ១,៥លានអឺរ៉ូប ក្នុងមួយសប្តាហ៍។

ដូច្នេះ Real Madrid នៅតែបន្តធ្វើតាមផែនការ ពង្រឹងក្លឹបដដែលដោយនឹងនាំវត្តមាន កីឡាករឆ្នើមៗមករួមក្លឹបបន្ថែមទៀត ដែលក្នុងនោះក៏មាន Tchouameni ម្នាក់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top