កីឡា

លោក ហ៊ុន ម៉ានី ៖ ស្វាគមន៍ពានរង្វាន់ បាល់ទាត់ពិភពលោក FIFA World Cup មកកាន់ព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ លើផេកផ្លូវការ របស់លោកថា ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលបាននឹងកំពុងបង្ហាញវត្តមាន លើកដំបូងនៅទឹកដីកម្ពុជា នាពេលនេះ គឺជាតឹកតាងបង្ហាញ យ៉ាងច្បាស់ នូវសមត្ថភាពរបស់កម្ពុជា ដែលពិភពលោកទទួលស្គាល់ ចំពោះភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីកីឡា និងព្រឹត្តិការណ៍ធំនានា លំដាប់តំបន់ និងពិភពលោក ។

លោកបានបន្តថា ទន្ទឹមនេះ យើងក៏មិនអាចកាត់ផ្តាច់ ពីការទទួលស្គាល់នេះ ចេញពីកត្តាសុខសន្តិភាពពេញលេញ ការគ្រប់គ្រង ដោយជោគជ័យនូវកូវីដ១៩ និងការរក្សាបាននូវសណ្តាប់ធ្នាប់ ក្នុងប្រទេស ដែលអនុញ្ញាតអោយរាជរដ្ឋាភិបាលកកម្ពុជា យល់ព្រមទទួលដំណើរ នៃពានដ៏ល្បីមួយនេះ និងដែលធ្វើអោយសហព័ន្ធ បាល់ទាត់ពិភពលោកសម្រេចផ្តល់ការទុកចិត្ត និងនាំពាន់លំដាប់ពិភពលោកនេះ មកកាន់កម្ពុជា ។

លោកប្រធានបន្ថែមទៀតថា ក្នុងនាមកម្ពុជាជាប្រទេសសមាជិករបស់ FIFA ដំណើរគោចរ របស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នឹងក្លាចជាចំណែកមួយក្នុង ការជំរុញវិស័យកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាផ្តល់នូវកម្លាំងចិត្តដល់កីឡាករ យុវជន និងសាធារណជន ជាអ្នកស្នេហា និងគាំទ្រវិ័ស័យកីឡាទាំងអស់ ក្នុងការបន្តលើកកម្ពស់ វិស័យនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្នុងដំណើរឆ្ពោះ ទៅកាន់ការរៀបចំព្រឹត្តិការណ៍ កីឡាSEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជាយើងជាម្ចាស់ផ្ទះ ។

សូមជូនពរ ឱ្យកម្មវិធីដំណើរគោចរពាន់រង្វាន់ដ៏មានតម្លៃ និងអត្ថន័យនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។ ភាពជោគជ័យនៅពេលនេះ គឺជាមូលដ្នានមួយ សម្រាប់ការសម្រេចជោគជ័យ បន្តទៅថ្ងៃខាងមុខ ៕ដោយ៖លី ភីលីព

Most Popular

To Top