កីឡា

ព្រឹត្តិការណ៍ Euro 2022 នារី ៖ កីឡាការិនី៩នាក់ ទទួលការគាំទ្រខ្លាំង ខណៈការប្រកួត កំពុងដំណើរការ

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា មួយឆ្នាំបន្ទាប់ពីអ្នកគាំទ្រ បាល់ទាត់អង់គ្លេស បានរងទុក្ខសោក ខណៈក្រុម របស់លោក Gareth Southgate បានចាញ់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euros ក្រុម Lionesses មានបំណងឆ្ពោះ ទៅរកភាពប្រសើរជាងមុន និងឈ្នះការប្រកួតនារី ។

ការប្រកួតកីឡាបាល់ទាត់នារី Euro 2022 នឹងចាប់ផ្តើមនៅថ្ងៃពុធ នៅពេលក្រុមអង់គ្លេស ទទួលស្វាគមន៍អូទ្រីសនៅ Old Trafford ជាមួយនឹងក្រុមម្ចាស់ផ្ទះ ដែលមានសង្ឃឹមឈ្នះពានរង្វាន់នេះ ខណៈពួកគេស្វែងរកមេដាយប្រាក់ ដ៏ធំដំបូងគេក្នុងប្រវត្តិសាស្ត្រ របស់ពួកគេ។ នៅទីនេះ Sky News ក្រឡេកមើលកីឡាការិនី ចំនួន ៩នាក់ត្រូវបានគេរំពឹងថា នឹងបញ្ចេញពន្លឺនៃការប្រកួតនៅខែក្រោយ ដោយក្រុមដែលឈ្នះ នឹងឡើងមកុដនៅ Wembley នៅថ្ងៃទី ៣១ ខែកក្កដា ។

ចំណែកក្រុមរបស់អង់គ្លេសរួម បញ្ចូលឈ្មោះធ្លាប់ស្គាល់មួយចំនួន រួមទាំងអ្នកស៊ុតបញ្ចូល ទីកំណត់ត្រា Ellen White និងកីឡាការិនីចំណូលថ្មីរបស់ Barcelona Lucy Bronze វាគឺជា Lauren Hemp មានអាយុ ២១ ឆ្នាំកំពុងត្រូវបាន គេនិយាយអំពីតារា សក្តានុពលសម្រាប់ Lionnesses នៅ Euros ។
ខ្សែបម្រើស្លាបរបស់ Manchester City បានទទួលការសរសើរចំពោះការរត់ និង គ្រាប់បាល់ដ៏គួរ ឲ្យចាប់អារម្មណ៍របស់នាង ហើយនឹងសង្ឃឹមថា នឹងអាចបង្កើតកំណត់ត្រា របស់នាងសម្រាប់ការប្រកួត អន្តរជាតិដ៏សំខាន់លើកដំបូង របស់នាង ។

នាងបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អបំផុត ប្រចាំឆ្នាំរបស់ PFA ជាលើកទីបួន បន្ទាប់ពីបានបញ្ចប់ ក្នុងនាមជាអ្នកស៊ុតបញ្ចូល ទីច្រើនជាងគេរបស់ Man City កាលពីរដូវកាលមុន ជាមួយនឹងគ្រាប់បាល់ ២១ គ្រាប់ ខណៈនាងក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ១០ ផងដែរ ។ កីឡាការិនីHemp ក៏បានចាប់អារម្មណ៍លើឆាកអន្តរជាតិផងដែរ ដោយស៊ុតបញ្ចូលទីបាន ៤ គ្រាប់ក្នុងកំណត់ត្រារបស់អង់គ្លេស ឈ្នះ ២០-0 លើក្រុម Latvia កាលខែវិច្ឆិកា៕

Most Popular

To Top