កីឡា

Chelsea នឹងឆ្មក់យក De Jong នៅនាទីចុងក្រោយ​ ខណៈកំពុងតាមខ្សែប្រយុទ្ធ២រូបទៀត

The Sport ចេញផ្សាយនៅថ្ងៃនេះ បានអះអាងថាក្លឹបតោខៀវ Chelsea នឹងចូលរួមប្រកួតប្រជែង ជាមួយនឹងបិសាចក្រហម Man UTD ដើម្បីតាមយកកុងត្រារបស់កីឡាករ Frenkie De Jong ពីក្លឹប Barcelona ឲ្យបានប៉ុន្តែដោយប្រើប្រាស់ពេលវេលា នៅនាទីចុងក្រោយ នៃរដូវក្តៅនេះ។

កន្លងមកគេធ្លាប់បានដឹងហើយថា ប្រធានក្លឹបថ្មីរបស់ Chelsea លោក Todd Boehly បានជួបជាមួយនឹងប្រធានក្លឹប Barcelona លោក Joan Laporta ម្តងហើយកាលពីដើមខែដើម្បីចរចាគ្នា លើកុងត្រារបស់ De Jong ប៉ុន្តែនឹងត្រូវរងចាំមើលការសម្រេចចិត្រ របស់ De Jong ដោយ Chelsea នឹងប្រគល់កីឡាករ២រូបត្រឡប់ទៅវិញ។

ក្នុងពេលជាមួយគ្នានេះ Chelsea ក៏កំពុងតែតាមចរចាជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធ២រូបផ្សេងទៀតផងដែរ ដែលក្នុងនោះមានដូចជា Fofana របស់ក្លឹប Leicester City និងកីឡាករ Danzel Dumfries របស់ក្លឹប Inter Milan ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top