សារព័ត៌មាន Transfermarkt បានធ្វើការបង្ហាញស្ថិតិពីក្លឹបទាំង១០ ដែលបានចំណាយលុយច្រើនជាងគេ ក្នុងការនាំចូលកីឡាករ សម្រាប់រដូវកាលក្ដៅសម្រាប់រដូវកាលថ្មីឆ្នាំ២០២២/២៣ គិតមកទល់នឹងថ្ងៃនេះ ដោយនៅក្នុងនោះគឺបានឲ្យឃើញថា ក្លឹប Barcelona បានឈានមុខគេ ដោយបានចាយសរុប ១៥៣លានអ៊ឺរ៉ូ ។
សម្រាប់រដូវកាលក្ដៅនេះ Barca ត្រូវបានគេមើលឃើញជាក្លឹបដែលសកម្ម ក្នុងនាំយកកីឡាករថ្មីៗ មកកាន់ក្លឹបរបស់ខ្លួន ។ មកទល់នឹងពេលនេះក្លឹបនេះ បាននាំយកកីឡាករថ្មី៥នាក់ ហើយដោយក្នុងមាន ខ្សែប្រយុទ្ធ Robert Lewandowski (ចាយអស់ ៤៥លានអ៊ឺរ៉ូ) ខ្សែស្លាប Raphinha (ចាយអស់ ៥៨លានអ៊ឺរ៉ូ) ខ្សែការពារ Jules Koundé (ចាយអស់ ៥០លានអ៊ឺរ៉ូ) និង ខ្សែការពារ Andreas Christensen ព្រមទាំង ខ្សែបម្រើ Franck Kessié នាំមកដោយ Free Transfer ។
ដោយសារតែបែបនេះហើយ Barca ត្រូវបានគេងឿងឆ្ងល់ និងរិះគន់ថា ក្លឹបនេះបានលុយពីណា ដើម្បីនាំចូលកីឡាករថ្មីៗ ជាច្រើនសម្រាប់រដូវកាលក្ដៅ ដោយលើកឡើងថាចំណូល ចំណាយ និង បំណុលក្លឹបនេះ គឺស្ថិតក្នុងបញ្ហាហិរញ្ញវត្ថុ នៅឡើយ យ៉ាងណាមកទល់នឹងពេលនេះ ក្លឹបនេះបានធ្វើការបង្ហាញទិន្នន័យ ដែលពួកគេបានលក់ផ្នែកមួយចំនួន របស់ក្លឹបដើម្បីនាំចូល និងចុះឈ្មោះកីឡាករទាំងនោះដូចជា លក់សិទ្ធិ ២៥% នៃ Barca Studio ទាក់ទាញវិនិយោគទន់ ក៏ដូចជាលក់សិទ្ធិផ្សាយជាច្រើន ៕
ខាងក្រោមនេះជាក្លឹបទាំង៩ ផ្សេងទៀតដែលស្ថិតក្នុង បញ្ជីខាងលើនេះ៖