កីឡា

អាស៊ី រៀបចំឡើងវិញ នូវទម្រង់វគ្គជម្រុះ World Cup មាន៤៨ ក្រុមនាឆ្នាំ២០២៦

អូស្ត្រាលី៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានបញ្ជាក់ពីទម្រង់វគ្គជម្រុះថ្មី ដើម្បីជាកត្តាក្នុងការពង្រីកចំនួន នៃការចូលដោយផ្ទាល់របស់ខ្លួន សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក “World Cup” ដោយមាន ៤៨ ក្រុមនាឆ្នាំ ២០២៦ ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់នៅអាស៊ី បានចេញសេចក្តីថ្លែងការណ៍ បាននិយាយថា ប្រព័ន្ធវគ្គជម្រុះជុំទី ៤ ត្រូវបានរៀបចំឡើង សម្រាប់កន្លែងផ្ទាល់ចំនួន ៨ និងការប្រកួតជម្រុះអន្តរទ្វីបតែមួយ ត្រូវបានបែងចែកទៅឲ្យ AFC បន្ទាប់ពីការពង្រីក នៃការប្រកួតបាល់ទាត់ពិភពលោក។ នៅក្រោមប្រព័ន្ធថ្មីនេះ ក្រុមមានចំណាត់ថ្នាក់លេខ ២៦ ដល់ទី ៤៧ នៅអាស៊ីនឹងចូលរួមក្នុងវគ្គជម្រុះជុំទី១ ដោយមាន ១១ ក្រុមឈានទៅមុខ ដើម្បីចូលរួមក្រុមកំពូល ២៥ នៃការប្រកួតជុំទី២ ក្នុងផ្ទះ និងក្រៅដីមាន៩ ក្រុម។

ក្រុមកំពូលទាំង២ក្នុងពូលនីមួយៗ នឹងឈានទៅជុំទី៣នឹងត្រូវបែងចែកជា៣ ពូលក្នុងចំណោមក្រុមចំនួន៥ប្រកួតគ្នា ក្នុងទម្រង់ជុំទី៣។ ក្រុមទី១ និងទី២ក្នុងក្រុមនីមួយៗ នឹងទទួលបានការចូលដោយផ្ទាល់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។

ក្រុមមានចំណាត់ថ្នាក់លេខ៣ និងទី៤នឹងទៅជុំ Playoff នឹងត្រូវបែងចែកជា២ពូលមាន៣។ អ្នកឈ្នះនៃក្រុមទាំងនោះ នឹងទទួលបានកន្លែងនៅ World Cup ។ ជើងឯករងនឹងចូលទៅក្នុងវគ្គ Playoff សម្រាប់កន្លែងអាស៊ីវគ្គ Playoff អន្តរទ្វីប សម្រាប់ឱកាសចុងក្រោយ ក្នុងវគ្គជម្រុះ។

អាស៊ីមានការប្រកួតផ្ទាល់ចំនួន ៤សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ ចាប់ផ្តើមនៅថ្ងៃទី ២១ ខែវិច្ឆិកាជាមួយនឹងក្រុមចំណាត់ថ្នាក់ទី ១ និងទី២ គឺអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត កូរ៉េខាងត្បូង និងជប៉ុន ស្ថិតក្នុងពូលចំនួន ៦ ក្រុមពីជុំទី៣នៃវគ្គជម្រុះទទួលបាន និងកន្លែងស្វ័យប្រវត្តិ សម្រាប់កាតា៕ ដោយ៖លី ភីលីព

Most Popular

To Top