កីឡា

ម៉ារ៉ុក បង្កើតប្រវត្តិសាស្ត្រ ទម្លាក់ហូឡង់ ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៅ World Cup 2026 ដោយបាល់កាត់ សេចក្តី ប៉េណាល់ទី

ការប្រកួតដ៏ជក់ចិត្តក្នុងវគ្គ ៣២ ក្រុមចុងក្រោយ នៃពានរង្វាន់ FIFA World Cup 2026 រវាងក្រុមជម្រើសជាតិហូឡង់ និងម៉ារ៉ុក នៅកីឡដ្ឋាន Monterrey Stadium ប្រទេសម៉ិកស៊ិក បានបញ្ចប់ទៅដោយភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីម៉ារ៉ុកបានយកឈ្នះហូឡង់ ដោយលទ្ធផលកាត់សេចក្តីបាល់ ប៉េណាល់ទី ៣-២ ស្មើគ្នា ១-១ ក្នុងការប្រកួត ១២០ នាទី។

​ខ្សែប្រយុទ្ធ Cody Gakpo បានរកគ្រាប់បាល់នាំមុខឱ្យហូឡង់នៅនាទីទី ៧២ ប៉ុន្តែដកដង្ហើមមិនទាន់ធូរស្រាលផង ខ្សែការពារ Issa Diop របស់ម៉ារ៉ុកបានតែតបញ្ចូលទីតាមស្មើ ១-១ យ៉ាងរំភើបនៅនាទីទី ៩០+១ ដែលបង្ខំឱ្យការប្រកួតឈានចូលវគ្គថែមម៉ោង ១៥នាទីពីរដង និងឈានដល់ការទាត់ប៉េណាល់ទី។

នៅក្នុងវគ្គកាត់សេចក្តីនេះ អ្នកចាំទី Yassine Bounou របស់ម៉ារ៉ុកបានជួយសង្គ្រោះបាល់យ៉ាងល្អ ហើយគឺកីឡាករ Ismael Saibari ដែលជាអ្នកទាត់បាល់ប៉េណាល់ទីចុងក្រោយបង្អស់ នាំជ័យជម្នះជាប្រវត្តិសាស្ត្រជូនម៉ារ៉ុកឡើងទៅវគ្គបន្ត ខណៈដែលហូឡង់ត្រូវហាលអាវត្រឹមវគ្គនេះ។

Most Popular

To Top