កីឡា

Bournemouth ​បដិសេធសំណើរសុំទិញ Alex Scott ពីក្លឹប Arsenal

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានព្យាយាមក្នុងការចរចាកីឡាករឆ្នើមម្នាក់របស់ Bournemouth ប៉ុន្តែលទ្ធផលហាក់មិនល្អ ប្រសើរដូចការរំពឹងទុកឡើយ។

កីឡាករ Alex Scott បានក្លាយទៅជាគោលដៅថ្មី របស់ក្លឹបក្រោមការដឹកនាំ របស់លោក Mikel Arteta ដែលទើបតែជួយ Arsenal ឲ្យលើកពានរង្វាន់កំពូលអង់គ្លេសក្រោយការ ខកខានអស់រយៈពេលជាច្រើនឆ្នាំ។

ការកសាងកម្លាំងខ្សែបម្រើបន្ថែមទៀត ត្រៀមរដូវកាលក្រោយ គឺជាកិច្ចការងារសំខាន់របស់លោក Arteta ដោយក្នុងនោះគាត់សម្លឹងឃើញកីឡាករ Scott គឺជាកម្លាំងដ៏រឹងម៉ាំសម្រាប់កិច្ចការងារនេះ។

កីឡាករវ័យទើបតែ២២ឆ្នាំរូបនេះ យ៉ាងណាក្តីត្រូវបានក្លឹប Bournemouth បដិសេធខណៈដែលកុងត្រា បច្ចុប្បន្ននៅអូសបន្លាយរយៈ ពេល២ឆ្នាំទៀតជាមួយនឹងក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top