កីឡា

Aston Villa ទាមទារតម្លៃខ្លួនកីឡាករ Morgan Rogers បំបែកកំណត់ត្រាលីគកំពូលអង់គ្លេស

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Aston Villa បានប្រកាសបង្ហាញតម្លៃខ្លួនកីឡាករឆ្នើម Morgan Rogers ខណៈដែលកីឡាករនេះ បានក្លាយជាគោលដៅ របស់ក្លឹបធំជាច្រើនរបស់អង់គ្លេស។

ប្រភពដដែលជឿជាក់ថា Aston Villa នឹងមិនលក់កីឡាកររូបនេះ ចេញពីកីឡាដ្ឋាន Villa Park ឡើយប្រសិនបើតម្លៃខ្លួន មិនទទួលបានដល់ទៅ១៣០លានផោន។

កីឡាករវ័យ២៣ឆ្នាំរូបនេះបច្ចុប្បន្នកំពុង ក្លាយទៅជាគោលដៅរបស់ក្លឹបធំៗ នៅអង់គ្លេសដូចជា Arsenal និង Chelseaផងដែរ។

គួរឲ្យដឹងដែរថាបច្ចុប្បន្ន Rogers កំពុងបំពេញការងារជាមួយ នឹងក្រុមជម្រើសជាតិ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅសហរដ្ឋអាមេរិកនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top