ភ្នំពេញ ៖ គិតត្រឹមមកដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ក្រុមកីឡាជនពិការកម្ពុជា ដណ្តើមបានមេដាយ២៣គ្រឿង នៃព្រឹត្តិការណ៍ការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម (Asian Para Game) លើកទី១១ ទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ។

ព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្តូនេស៊ី ដោយមានការដឹកនាំ ពីសំពាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងជាប្រធានប្រតិភូ កីឡាប៉ារ៉ាឡាំពិកកម្ពុជា ។ សម្រាប់មេដាយទំាង២៣គ្រឿង របស់រួមមានមេដាយមាស៦ គ្រឿង មេដាយប្រាក់៩គ្រឿង និងមេដាយសំរឹទ្ធ៨គ្រឿង ។

កម្ពុជាបានបញ្ជូន ប្រតិភូកីឡាប៉ារ៉ាឡាំពិកសរុបចំនួន សរុប ១៧៩នាក់ ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ លើ ១១ប្រភេទកីឡា ធ្វើដំណើរតាមជើងយន្ដហោះពិសេស នៃក្រុមហ៊ុន Sky Angkor Airlines ដែលប្រកាសផ្ដល់ការ ដឹកជញ្ជូនដោយឥតគិតថ្លៃ ដល់អត្តពលិកជនពិការកម្ពុជា បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអនុញ្ញាតឲ្យមានយន្ដហោះដឹកជញ្ជូន ពិសេសផ្ទាល់ពីរាជធានីភ្នំពេញ ទៅទីក្រុងសូឡូ ដែលជាកន្លែងប្រកួត ៕



