កីឡា

អ្នកគាំទ្រអាចលក់សំបុត្រ World Cup វិញនៅលើវេទិកាលក់សំបុត្រ ផ្លូវការរបស់ FIFA

ZURICH៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បានដាក់ឲ្យដំណើរការ នូវវេទិកាលក់សំបុត្រជាផ្លូវការ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ហើយអ្នកគាំទ្រ ដែលបានទិញសំបុត្ររបស់ពួកគេ តាមរយៈវេទិកាផ្លូវការរបស់ FIFA អាចលក់សំបុត្រទាំងនោះ នៅលើវេទិកានេះ។

ទីផ្សារលក់បន្តបច្ចុប្បន្ន សម្រាប់សំបុត្រ FIFA World Cup Qatar 2022 នឹងបិទនៅថ្ងៃទី ១៦ ខែសីហា វេលាម៉ោង ១២.០០ម៉ោង Doha (ម៉ោង ៥ល្ងាច ម៉ោងម៉ាឡេស៊ី)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានកាតា (QNA)បាននិយាយថា FIFA Ticketing នឹងធ្វើឲ្យទីផ្សារលក់បន្តមួយទៀត មានកាន់តែកៀកនឹងការប្រកួត ។

សមាជិកសាធារណៈជនទូទៅ ដែលបានទិញសំបុត្រ FIFA World Cup Qatar 2022 តាមអ៊ីនធើណេត ស្របតាមលក្ខខណ្ឌ នៃការលក់សំបុត្រអនឡាញ សម្រាប់សាធារណជនទូទៅ ​អាចដាក់សំបុត្រទាំងនោះ សម្រាប់លក់បន្តនៅលើវេទិកា លក់សំបុត្រផ្លូវការរបស់ FIFA ដោយចូលទៅកាន់គណនី FIFA Ticketing របស់ពួកគេ ហើយជ្រើសរើសជម្រើសសំបុត្រ ដើម្បីលក់បន្តនៅម៉ឺនុយចំហៀង វាបានរាយការណ៍។

មានតំណភ្ជាប់ដាច់ដោយឡែក សម្រាប់អតិថិជនអន្តរជាតិ និងប្រជាជនកាតា។ សម្រាប់អ្នកដែលចាប់អារម្មណ៍ ក្នុងការទិញសំបុត្រ ដែលមាននៅក្នុងវេទិកាលក់សំបុត្រផ្លូវការរបស់ FIFA អាចពិនិត្យមើលតំណភ្ជាប់ ដែលពាក់ព័ន្ធនៅលើគេហទំព័ររបស់ FIFA៕ ដោយ៖លី ភីលីព

Most Popular

To Top