កីឡា

ការប្រកួតមិត្តភាពរបស់ Atletico និង Juventus នៅអ៊ីស្រាអែល​ ​ត្រូវលុបចោល​​ ដោយសារបញ្ហាសន្តិសុខ

អ៊ីស្រាអែល៖ ក្រុមទាំង២បានប្រកាសថា ការប្រកួតមិត្តភាពមុនរដូវកាលរវាងក្រុម Atletico Madrid និងក្រុមយក្សអ៊ីតាលី Juventus ដែលគ្រោងនឹងធ្វើឡើង នៅប្រទេសអ៊ីស្រាអែល នៅចុងសប្តាហ៍នេះ ត្រូវបានលុបចោល ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស។

ការប្រកួតគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Bloomfield ក្នុងទីក្រុង Tel Aviv ប៉ុន្តែការកើនឡើងជាថ្មី នៃអរិភាព ក្នុងតំបន់បានជំរុញឲ្យក្រុមអ្នកផ្សព្វផ្សាយ Comtec Group លុបចោល។ Juventus បាននិយាយលើសេចក្តីថ្លែងការណ៍មួយថា ដោយសារតែការវិវត្តន៍ចុងក្រោយនេះ មិត្តភាពរវាង Atletico Madrid និង Juventus គ្រោងទុកនៅប្រទេសអ៊ីស្រាអែល ត្រូវបានលុបចោល។

Comtec Group ប្រកាសថា ដោយសារតែស្ថានភាពសន្តិសុខ នាពេលបច្ចុប្បន្ននេះ ការប្រកួតរវាង Atletico Madrid និង Juventus គ្រោងធ្វើថ្ងៃអាទិត្យទី ៧ ខែសីហានៅ Bloomfield Stadium នឹងមិនត្រូវបានលេង។
អ៊ីស្រាអែល វាយលុកតំបន់ហ្គាហ្សា ជាមួយនឹងការវាយប្រហារ តាមអាកាសនៅថ្ងៃនេះ ហើយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានសងសឹកដោយការបាញ់គ្រាប់រ៉ុក្កែត នៅក្នុងទឹកដីដែលមានការកើនឡើង នៃអំពើហិង្សាដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំមុន។

Juventus ចាប់ផ្តើមយុទ្ធនាការ Serie A របស់ពួកគេជាមួយនឹង ការប្រកួតក្នុងផ្ទះខ្លួនឯង ជាមួយនឹងក្រុម Sassuolo នៅថ្ងៃទី ១៥ ខែសីហា ខណៈ Atletico របស់ Diego Simeone នឹងប្រកួតបើកឆាក La Liga របស់ពួកគេជាមួយនឹងក្រុម Getafe នៅថ្ងៃតែមួយ៕ ដោយ៖លី ភីលីព

Most Popular

To Top