កីឡា

Man UTD នៅបន្តតាមកីឡាករ ប្រយុទ្ធថ្មីច្រើននាក់ទៀត

បិសាចក្រហម Man UTD មកដល់ពេលនេះ នៅតែបន្តធ្វើការស្វែងរកលទ្ធភាព ក្នុងការទិញចូលកីឡាករ ចំណូលថ្មីៗបន្ថែមទៀត ជាពិសេសនៅតំបន់ប្រយុទ្ធ មកធ្វើការពង្រឹងសមត្ថភាពក្លឹបឡើងវិញ ដែលក្នុងនោះមានទាំងកីឡាកររបស់ក្លឹប RB Salzburg ម្នាក់ផងដែរ។

The Goal ជឿជាក់ថា Man UTD កំពុងចរចាជាមួយនឹង ខ្សែប្រយុទ្ធជើងចាស់របស់ក្លឹប Bologna កីឡាករ Marko Arnautovic ផងនិងក៏ដូចជាកីឡាករ Benjamin Seskoរបស់ក្លឹប RB Salzburg ផងដែរ។

តំរូវការខ្សែប្រយុទ្ធអាចបញ្ជាក់ កាន់តែច្បាស់នៅពេលដែល Man UTD បានបរាជ័យយ៉ាងអាម៉ាស នៅក្នុងទឺកដីគឺជាការប្រកួតដំបូង បើករដូវកាលផងប៉ះជាមួយនឹងក្រុម Brighton ក្នុងលទ្ធផល២ទល់នឹង១​ កាលពីយប់មិញ៕​​​ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top