កីឡា

Haaland រកបាន២គ្រាប់​​ ប្រកួតបើកឆាក​​ តែមិនទាន់សប្បាយចិត្ត

ទីបំផុត Haaland អាចបង្ហាញខ្លួនជាផ្លូវការ ក្នុងការប្រកួតបើកឆាកដំបូង រដូវកាលជូនក្រុមរបស់ខ្លួន ដោយក្នុងនោះគាត់អាចថែមទាំងស៊ុតបញ្ចូលទី បាន២គ្រាប់ម្នាក់ឯងថែមទៀតផង ដែលបានធ្វើឲ្យអ្នកគាំទ្រ ទាំងគ្រូបង្វឹកក្តីមានភាពពេញចិត្តយ៉ាងខ្លាំង ចំពោះសមត្ថភាពរបស់កីឡាករ។

ប្រើពេលត្រឹមតែ៣៦នាទីដំបូងប៉ុណ្ណោះ នៃការប្រកួត Haaland វ័យ២២ឆ្នាំអាចរកគ្រាប់បាល់ដំបូង នៅក្នុងការប្រកួតជាបាល់ពិន័យ១១ម៉ែត្រ និងបន្ថែម១គ្រាប់ទៀតយ៉ាងអស្ចារ្យ នៅក្នុងពេលវេលាសេសសល់ ក្នុងការប្រកួត១២នាទីទៀត ដែលបញ្ចប់ទៅការប្រកួត Man City យកឈ្នះ West Ham ក្នុងលទ្ធផល២ទល់នឹង០យក៣ពិន្ទុងាយៗ។

សប្តាហ៍ដំបូងនេះអ្នកឈ្នះមានដូចជា Brighton យកឈ្នះ Man UTD លទ្ធផល២ទល់នឹង១, Arsenal យកឈ្នះ Crystal Palace លទ្ធផល២ទល់នឹង០, Bournemouth យកឈ្នះ Aston Villa លទ្ធផល២ទល់នឹង០, Leeds យកឈ្នះ Wolves លទ្ធផល២ទល់នឹង១, Newcastle យកឈ្នះ Nott’m Forest លទ្ធផល២ទល់នឹង០ , Spurs លត់ Southampton លទ្ធផល៤ទល់នឹង១ និង Chelsea យកឈ្នះ Everton ប្រផិតប្រផោយលទ្ធផល១ទល់នឹង០៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top