កីឡា

អតីតកីឡាការិនី កីឡាអូឡាំពិក Son Yeon Jae បង្កភាពភ្ញាក់ផ្អើល ចំពោះសម្រស់ដ៏ស្រស់ស្អាត របស់នាងក្នុងឈុតរៀបការ

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អតីតកីឡាការិនីកាយ សម្ព័ន្ធកីឡាអូឡាំពិក នាង Son Yeon Jae នឹងរៀបអាពាហ៍ពិពាហ៍ ជាមួយមិត្តប្រុស ដែលមិនមែនជាតារាល្បី នៅខែសីហានេះបង្កឲ្យមានភាព ភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះសម្រស់របស់នាង ។

កាលពីថ្ងៃទី ២២ ខែសីហា រូបថត អាពាហ៍ពិពាហ៍ របស់ Son Yeon Jae ទាក់ទាញចំណាប់អារម្មណ៍ ចំពោះសម្រស់ដ៏ស្រស់ស្អាត របស់នាងក្នុង ឈុតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត និង បង្ហាញឲ្យឃើញកូនក្រមុំដ៏ស្រស់ស្អាត មើលទៅគួរឲ្យស្រលាញ់ ជាងពេលណាទាំងអស់ ។

ទន្ទឹមនឹងរូបថតអាពាហ៍ពិពាហ៍នេះ រូបភាពកូនក្រមុំរបស់កីឡាការិនីកាយ សម្ព័ន្ធចង្វាក់ដែលចូលនិវត្តន៍ ក៏ត្រូវបានបង្ហាញឲ្យឃើញ ពីកន្លែងផ្សេងទៀតចំពោះសម្រស់របស់នាង Son Yeon Jae ។ នាង Son Yeon Jae ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ចំពោះសម្រស់ដ៏ពិសេសរបស់នាង ដែលលេចចេញពីរូបថត ៕

Most Popular

To Top