កីឡា

កីឡាករស្នូកឃ័រ ថាយ តិចហុក ប៉ះសាត ច័ន្ទវិរៈនៅវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡា ស្នូកឃ័ រពាន់រង្វាន់ king Snooker Cup 2022 នារសៀលនេះ

ភ្នំពេញ ៖ ការប្រកួត ដែលមានរយៈពេលជាងមួយខែ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះរកឃើញជើងខ្លាំង២រូប គឺកីឡាករស្នូកឃ័រ ថាយ តិចហុក ប៉ះកីឡាករស្នូកឃ័រសាត ច័ន្ទវិរៈ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកជើងឯក ព្រឹត្តិការណ៍ការប្រកួតកីឡាស្នូកឃ័រ ពាន់រង្វាន់ king Snooker Cup 2022 នៅក្លិបកីឡាស្នូកយ័រ KING SNOOKER SPORT CLUB រៀបចំដោយសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាសហការ ជាមួយក្លិបកីឡាស្នូកយ័រ KING SNOOKER SPORT CLUB ។

លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការតំណាងឲ្យលោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាថា ការប្រកួតនឹងចាប់ផ្ដើមបើកនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ដែលកីឡាករស្នូកឃ័រជើងខ្លាំងចំនួន១៦នាក់ ។ ការប្រកួតនេះដែរយើង ក៏មានរៀបចំជាពានរង្វាន់ និងប្រាក់រង្វាន់ដល់កីឡាករ ដែលមានចំណាត់ ថ្នាក់ពីលេខ១ដល់លេខ៣ និងរង្វាន់លើកទឹកចិត្តផ្សេងៗដល់កីឡាករ ដែលមានទេពកោសល្យជាដើម៕

Most Popular

To Top