កីឡា

Chelsea សម្រេចផ្តល់កុងត្រាថ្មី ជូនកីឡាករ Broja

The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបតោខៀវ Chelsea បានទៅដល់ការសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មី ជូនកីឡាករ Armando Broja ហើយដោយក្លឹប អាចមើលឃើញពីសក្តានុពល ដ៏ខ្លាំងរបស់កីឡាករ រូបនេះនា ពេលអនាគតជាមួយនឹង Stamford Bridge។

ប្រភពដដែលបានអះអាងដែរថា កីឡាកររូបនេះបានចុះកុងត្រា ជាមួយនឹង Chelsea រហូតទៅដល់ឆ្នាំ២០២៨ ខណៈដែលពេលនេះគាត់មានវ័យ ទើបតែ២១ឆ្នាំប៉ុណ្ណោះដែលមាន័យថាគាត់នឹងបន្តរស់នៅទីនេះ រហូតដល់អាយុ២៦ឬ២៧ឆ្នាំ។

ទំរង់លេងរបស់ Broja មានភាពរីកចម្រើន ហើយគាត់បានបង្ហាញគ្រប់គ្នា ឲ្យបានឃើញកាន់តែច្បាស់ កាលពីប្រកួតបើករដូវកាលមុន ដោយអាចស៊ុតបាន ៦គ្រាប់ ពេលលេងខ្ចីជើងឲ្យក្លឹប Southampton ។ កន្លងមកគេបាន ដឹងថាកីឡាកររូបនេះ គឺជាកីឡាករគោលដៅរបស់ក្លឹបធំៗ នៅអង់គ្លេសផងដែរ ដែលមានដូចជា West Ham, Newcastle និង Everton ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top