កីឡា

Potter ក្លាយជាគ្រូបង្វឹកផ្លូវការ របស់ក្លឹបតោខៀវ Chelsea

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ទីបំផុតគ្រូបង្វឹករបស់ក្លឹប Brighton លោក Graham Potter ត្រូវបានប្រកាសតែងតែជាគ្រូបង្វឹកថ្មី របស់ក្លឹបតោខៀវ Chelsea វិញហើយជំនួសតំណែង របស់លោក Thomas Tuchel ដែលត្រូវបានបណ្តេញចេញ ទាំងគួរឲ្យភ្ញាក់ផ្អើល។

គ្រូបង្វឹកវ័យ៤៧ឆ្នាំរូបនេះ បានសម្រេចចិត្តចាកចេញពីក្លឹប Brighton ក្រោយមានវត្តមាននៅទីនេះ ជួយក្លឹបអស់រយៈពេល ៣ឆ្នាំកន្លងមកហើយ មកជំនួសតំណែង របស់លោក Tuchel ដែលបានដឹកនាំ Stamford Bridge អស់រយៈពេលជិត២ឆ្នាំ។

គ្រូបង្វឹករូបនេះមានស្នាដៃជាច្រើន នាពេលកន្លងមកដូចជាការធានាឲ្យក្លឹប Brighton ស្ថិតនៅក្នុងតំណែងល្អបំផុត ក្នុងលីគកំពូលអង់គ្លេស កាលពីរដូវកាល២០២១-២០២២ គឺចំណាត់ថ្នាក់លេខ៩ និងបច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី៤ ក្នុងរយៈពេល៦ប្រកួតដំបូង រដូវកាលកន្លងមកនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top