កីឡា

Icardi ធ្វើដំណើរទៅតួគីចូលរួមក្លឹប Galatasaray ក្នុងកុងត្រាខ្ចីជើង

កីឡាករខ្សែប្រយុទ្ធ Mauro Icardi ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបអ្នកមានបារាំង PSG នោះ ត្រូវបានគេប្រកាសហើយថា នឹងទទួលបានកុងត្រាថ្មី ជាមួយនឹងក្លឹបតួគី Galatasaray ក្នុងនាមជាកីឡាករខ្ចីជើង ពេញមួយរដូវកាល។

អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលកីឡាករអាហ្សង់ទីនរូបនេះ មានលេចឬដំណឹង អំពីការផ្ទេរមកចូលរួមជាមួយនឹងក្លឹប Galatasaray ដោយក្លឹបទាំងពីរ នៅតែបន្តរងចាំការសម្រេចចិត្ត របស់ Icardi។

តារាឆ្នើមរូបនេះក៏នឹងត្រូវចូលរួម ជាមួយនឹងកីឡាករល្បីៗផ្សេងទៀត ដូចជា Lucas Torreira, Dires Mertens និងក្នុងពេលឆាប់ៗនេះកីឡាករ Juan Mata អតីតកីឡាករឆ្នើម របស់បិសាចក្រហម Man UTD ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top