កីឡា

Man UTD ប្រឹងគ្រប់គ្រងបាល់ដែរ តែសំណាងមិនល្អយប់មិញ

ការប្រកួតពានរង្វាន់ Europa League របស់បិសាចក្រហម Man UTD យប់មិញនេះធ្វើឡើងទាំងខកចិត្ត ក្រោយបរាជ័យក្រោមស្នាដៃ របស់ក្រុមអេស្បាញ Real Sociedad ក្នុងលទ្ធផល ត្រឹមតែ១ទល់នឹង០ប៉ុណ្ណោះ។

បិសាចក្រហម Man UTD គ្រប់គ្រងបាល់ បានទៅដល់៥៦ភាគរយ ហើយស៊ុតចេញបានដល់ទៅ១៥ដង ប៉ុន្តែចំគោលដៅតែ៣ដងប៉ុណ្ណោះ ខណៈដែល Real Sociedad ស៊ុតបាន៨ដងចំគោលដៅ តែ៣ដងនិងគ្រប់គ្រងបាល់ បាន៤៤ភាគរយ។

គ្រាប់បាល់កើតឡើងតែម្តងគត់ ក្នុងការប្រកួតគឺជាបាល់ពិន័យ១១ម៉ែត្រ ដែលធ្វើបានដោយកីឡាករ Brais Mendez នៅនាទីទី៥៩។នៅពូល E នេះ Real Sociedad ទទួលបាន៣ពិន្ទុ ឈរនៅកំពូលតារាង ខណៈ Sheriff យកឈ្នះ Omonia មាន៣ពិន្ទុក្នុងដៃដូចគ្នា ហើយ Man UTD និង Omonia នៅបាតតារាងនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top