កីឡា

អ្នកជំនាញ កីឡាបាល់បោះ អន្តរជាតិ ផ្តល់ចំណេះដឹង ដល់សិក្ខាកាមបាល់បោះ ចំនួន២៥រូប

ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២ សហព័ន្ធកីឡាបាល់បោះកម្ពុជា ប្រកាសបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាលកម្រិតជាតិ ដើម្បីត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាជាតិ លើកទី៣ និង ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជា ធ្វើម្ចាស់ផ្ទះ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡានៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។

លោក ដួង ឌឹម អគ្គលេខាធិការរង នៃសហព័ន្ធកីឡាបាល់បោះកម្ពុជា បាននិយាយថា វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាលកម្រិតជាតិ បង្រៀនដោយអ្នកជំនាញ កីឡាបាល់បោះ លោក Walid Abi Rached ជនជាតិលីបង់ មកពីសហព័ន្ធកីឡាបាល់បោះអាស៊ី និងជាប្រធាន អាជ្ញាកណ្តាល និងចៅក្រមរបស់សហព័ន្ធ ។

លោកបានបន្តថា វគ្គសំខាន់ណាស់ ក្នុងការពង្រឹងបច្ចេកទេស និង សមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមបាល់បោះ កម្ពុជា ឲ្យឈានដល់ចំណុចអន្តរជាតិ ដើម្បីត្រៀមការប្រកួត កីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា ។ វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ២៥ នាក់ នឹងចាប់ផ្តើមសិក្សា ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២តទៅ ៕

Most Popular

To Top