កីឡា

ការប្រកួតកីឡា​ ដើម្បីទំាងអស់គ្នា ប្រចាំឆ្នាំ២០២២ របស់ខេត្តកណ្តាល ចាប់ផ្តើមជាផ្លូវការ

ខេត្តកណ្តាល ៖ នាថ្ងៃ៧ ខែតុលា ឆ្នាំ២០២២ ព្រឹត្តិការណ៍ការប្រកួតកីឡា ដើម្បីទំាងអស់គ្នា ខេត្តកណ្តាលប្រចាំ ឆ្នាំ២០២២ ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ ត្រូវចេះលេងកីឡា ឲ្យបានមួយប្រភេទយ៉ាងតិច” រយៈពេល៧ថ្ងៃ​ ​ដែលចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ផ្តើមជាផ្លូវការរៀបចំ ដោយការិយាល័យអប់រំកាយ និង កីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ចំពោះ៣ប្រភេទកីឡា សម្រាប់រួមមានកីឡា បាល់ទាត់ បាល់ទះ និងបាល់បោះ ។ បាល់ទាត់មាន១៩ក្រុម បាល់ទាត់បុរសមាន១៥ក្រុម បាល់ទាត់នារី៤ក្រុម បាល់ទះបុរស មាន៤ក្រុម នារី៣ក្រុម និងបាល់បោះមាន៤ក្រុម នារី៣ក្រុម ។ បាល់ទាត់ប្រកួតនៅទីលានបាល់ទាត់ខេត្ត បាល់ទះនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព និងបាល់បោះ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅនៅទីក្រុងតាខ្មៅ ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ព្រឹត្តិការណ៍ការប្រកួតកីឡាដើម្បីទំាងអស់គ្នាខេត្តកណ្តាលប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ ត្រូវចេះលេងកីឡាឲ្យ បានមួយប្រភេទយ៉ាងតិច” ក្នុងគោល បំណងផ្សព្វផ្សាយ ប្រជាពលរដ្ឋទាំងអស់គ្នា ឲ្យចូលរួមលេងកីឡា ដើម្បីសុខមាលភាព ឲ្យជៀសផុតពីជំងឺផ្សេងៗ និងក្នុងន័យបំផុសវិស័យកីឡា នៅខេត្តកណ្តាល ឲ្យកាន់តែរីកចម្រើនខ្លាំង ឡើងថែមទៀត ៕

Most Popular

To Top