កីឡា

Man CIty ចង់បានកីឡាករកំពុងល្បីរបស់ Napoli ម្នាក់

ក្លឹបមេឃខៀវ Man City ត្រូវបាន The Sun ចេញផ្សាយថាកំពុងចាប់អារម្មណ៍ ជាមួយនឹងកីឡាករឆ្នើម Khvicha Kvaratskhelia ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបខ្លាំងអ៊ីតាលី Napoli ។

ខ្សែប្រយុទ្ធ Khvicha បានក្លាយទៅជាកីឡាករល្បីក្រោយពេលដែលបានជួយ Napoli ឡើងទៅកំពូលតារាងជាច្រើនសប្តាហ៍កន្លងមកព្រមទាំង អាចបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យបំបាក់ក្រុមខ្លាំងនៅ Champions League រួមមានទាំងក្រុមហង្សក្រហម Liverpool ទៀតផង។

ក្រៅតែពី Man City ហើយនោះពេលនេះ សូម្បីតែក្លឹប Real Madrid និងក្លឹបយក្សបារាំង PSG ក៏ស្ថិតនៅក្នុងបញ្ជីដែលចង់បានកីឡាករខ្សែប្រយុទ្ធរូបនេះដែរ ខណៈដែលគាត់មានវ័យទើបតែ២១ឆ្នាំប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top