កីឡា

Ralf Rangnick ៖ ធ្លាប់សំណើរសុំចរចា Haaland, Diaz និងខ្សែប្រយុទ្ធផ្សេងទៀត ដែរតែក្លឹបមិនព្រម

អតីតគ្រូបង្វឹក របស់ក្លឹបបិសាចក្រហម Man UTD ក្នុងមួយរយៈពេលខ្លី លោក Ralf Rangnick ដែលមានវ័យ៦៤ឆ្នាំ ធ្លាប់ជាគ្រូបង្វឹកនិងធ្វើការនៅ Old Trafford ដើម្បីជំនួសតំណែង របស់លោក Ole Gunnar Solskjaer រហូតដល់ចុងរដូវកាលមុន។

បុរសជនជាតិអាល្លឺម៉ង់រូបនេះ សប្តាហ៍នេះបានធ្វើការរំលឹកឡើងវិញ ពីពេលវេលាធ្វើការនៅ Man UTD របស់គាត់និងជាពិសេស ពេលវេលាដែលក្លឹបកំពុងជួប បញ្ហាខ្វះខាតខ្សែ ប្រយុទ្ធបំផុតពោល គឺនៅពេលដែល Greenwood ជាប់ទោស Martial ត្រូវ
ផ្ទេរទៅលេងនៅ Sevilla ក្នុងលក្ខខណ្ឌខ្ចីជើង ហើយនៅសល់តែ Cristiano Ronaldo ប៉ុណ្ណោះសម្រាប់តំបន់ប្រយុទ្ធកណ្តាល។

លោកបានបញ្ជាក់ថា លោកធ្លាប់បានលើកសំណើរ សុំចរចាខ្សែប្រយុទ្ធជាច្រើនរូមទាំង Erling Halaand, Luis Diaz, Nkunku, Vlahovic និង Morata ទៀតផងប៉ុន្តែរាល់សំណើ ទាំងអស់ត្រូវបានបដិសេធ ហើយជាលទ្ធផលចុងក្រោយ ក្លឹបដែលពឹកផ្អែក តែទៅលើ CR7 បានបញ្ចប់ទៅ ត្រឹមលេខរៀងទី៦ ក្នុងកំពូលតារាង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top