ការប្រកួតពានរង្វាន់ ពិភពលោក នៅប្រទេសកាតា ឈានចូលមកដល់វគ្គ១៦ក្រុម ចុងក្រោយក្រោយការប្រកួត ក្នុងពូលចប់សព្វរួចរាល់ហើយ ក្នុងនោះហូឡង់ និងប៉ះក្រុមជម្រើសជាតិអាមេរិក នៅប្រកួតដំបូងបំផុត នៃកម្មវិធីនេះ ។
ការប្រកួតទី២នៅជុំនេះ ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងត្រូវប្រកួតប៉ះនឹងក្រុមអូស្ត្រាលី ខណៈដែលក្រុមអាមេរិកឡាទីនមួយនេះ មានឱកាសច្រើនបំផុត ក្នុងការប្រកួតនេះពោល គឺដល់ទៅ៨០ភាគរយ ខណៈដែលអូស្ត្រាលីមាន
លទ្ធភាពឈ្នះត្រឹមតែ ៦ភាគរយប៉ុណ្ណោះ។
ការប្រកួតនៅកីឡាដ្ឋាន Ahmad bin Ali Stadium ដែលនឹងក្លាយទៅជាការប្រកួត ដ៏សំខាន់មួយរបស់កំពូលកីឡាករ Lionel Messi ដើម្បីបង្ហាញខ្លួន នៅព្រឹត្តិការណ៍ពិភពលោក ជាលើកចុងក្រោយជូនក្រុម ៕
ប្រែសម្រួល៖ស៊ុនលី