កីឡា

Scaloni ៖ Messi គួរតែទទួលបានកៅអីមួយ សម្រាប់ពានពិភពលោក លើកក្រោយ

គ្រូបង្វឹកអាហ្សង់ទីន លោក Lionel Scaloni បានលើកឡើង នៅក្រោយលើកពានពិភពលោក នៅកាតាហើយនោះលោក
បានលើកឡើង Lionel Messi គួរតែទទួលបានកៅអីមួយកន្លែង រួចជាស្រេច សម្រាប់ព្រឹត្តិការណ៍ ពិភពលោកលើកក្រោយម្តងទៀត ។

លោកគ្រូបង្វឹករូបនេះ បានបន្តទៀតថា ហើយមិនត្រឹមតែប៉ុណ្ណោះអាវលេខ១០នេះ នឹងត្រូវក្លាយទៅជាអាវសម្រាប់ គាត់ជារៀងរាល់រហូត ក្នុងពេលដែលគាត់មានវត្តមាន ឲ្យក្រុមជម្រើសជាតិ ។

ក្នុងពេលជាមួយគ្នានេះ កីឡាករ Messi ផ្ទាល់ក៏បានបញ្ជាក់ដែរថា គាត់នឹងមិនទាន់ធ្វើការចូលនិវត្តភ្លាមឡើយ ពីក្រុមជម្រើសជាតិ ខណៈដែល គាត់មានវ័យ៣៥ឆ្នាំទៅ ហើយក្តីហើយសង្ឃឹមថា នឹងអាចបន្តជួយក្រុមដដែល រហូតដល់ឆ្នាំ២០២៦ នៅក្នុងប្រទេសកាណាដាមិកស៊ិកូ និងអាមេរិក ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top