កីឡា

Messi ៖ ខ្ញុំនឹងមិនទាន់ចូលនិវត្តឡើយ ជាមួយនឹងអាហ្សង់ទីន

ក្រោយលើកពានរង្វាន់ ពិភពលោក នៅកាតាឆ្នាំ២០២២នេះ រួចមកកាលពីយប់មិញ ហើយនោះកីឡាករ Lionel Messi ដែលបច្ចុប្បន្ន មានវ័យ៣៥ឆ្នាំ ទៅហើយនោះបានបញ្ជាក់ថា នឹងមិនទាន់ធ្វើការចូលនិវត្ត នៅឡើយទេ ជាមួយនឹងក្រុមជម្រើសជាតិ ហើយនឹងបន្តលេង ក្នុងការប្រកួតសំខាន់ៗផ្សេងទៀត ។

Messi បានក្លាយទៅជាវិរៈបុរស របស់ក្រុមជម្រើសជាតិអាហ្សង់ទីន ម្តងហើយម្តងទៀត ជាពិសេសយប់មិញនេះ ដោយអាចរកបានដល់ទៅ២គ្រាប់ ជួយឲ្យក្រុមឡើងទៅវគ្គកាត់សេចក្តី ទាត់បាល់១១ម៉ែត្រ ក្រោយមាន៣គ្រាប់ស្មើគ្នា បញ្ចប់ការប្រកួត៩០នាទី និងបញ្ចប់ការថែមម៉ោង
ដល់ទៅ២ដងរួចមក ។

Messi នៅចប់ការប្រកួតបាននិយាយថា ខ្ញុំនឹងមិនទាន់ចូលនិវត្តឡើយ ជាមួយនឹងក្រុមជម្រើសជាតិខ្ញុំ នឹងបន្តលេងក្នុង នាមជាម្ចាស់ពានរង្វាន់ ពិភពលោកបែបនេះ តទៅទៀត ហើយជឿជាក់ថា នឹងអាចលើកពានរង្វាន់ជាច្រើនទៀត ជូនក្រុមជម្រើសជាតិផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top