កីឡា

អាហ្សង់ទីន ទំលាក់បារាំង លើកពានបាល់ទាត់ពិភពលោក ឆ្នាំ២០២២

ទោះបីជាអាចរកបាន ដល់ទៅ៣គ្រាប់ក្តី ប៉ុន្តែ Mbappe មិនអាចជួយឲ្យបារាំង សម្រេចក្តីបំណង ដើម្បីលើកពានរង្វាន់ពិភពលោក ជាលើកទី២ របស់ខ្លួននោះដែរ ដោយសារបរាជ័យក្រោមស្នាដៃ របស់អាហ្សង់ទីន នៅវគ្គទាល់បាល់១១ម៉ែត្រ កាត់សេចក្តី។

ការប្រកាសបញ្ចប់ ទៅដោយលទ្ធផល៣ទល់នឹង៣ នៅក្រោយបញ្ចប់ការប្រកួតថែមម៉ោង ដល់ទៅ២ដង តែបារាំងសំណាងមិន ដល់អាហ្សង់ទីនឡើយ ក្នុងវគ្គកាត់សេចក្តីនេះ ។

អាហ្សង់ទីនរកបានគ្រាប់បាល់ដំបូង តាំងតែពីនាទី ទី២៣ និង មួយគ្រាប់ទៀត មុនចប់តង់ទី១ ដោយ Di Maria នៅនាទីទី៣៦ ។ ការប្រកួតអូសបន្លាយជិតចប់ ការប្រកួត៩០នាទីទីហើយ ទើបបារាំងអាច តាមរកវិញបានមួយគ្រាប់នាទីទី៨០ ដោយ Mbappe និងម្តងទៀតដោយ Mbappe នៅនាទីទី៨១ ហើយនាទីទី១០៨ Messi បន្ថែមនាំមុខវិញនិងនាទីទី១១៨ម្តងទៀត
Mbappe ទាត់បាន១គ្រាប់ទៀត តាមស្មើវិញតែលទ្ធផលសម្រេច នៅវគ្គបាល់១១ម៉ែត្រអាហ្សង់ទីន ធ្វើបានល្អជាង ក្លាយជាម្ចាស់ពានរង្វាន់ពិភពលោក ឆ្នាំ២០២២ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top