កីឡា

Dortmund ចង់បានកីឡាករអាមេរិកម្នាក់ កំពុងធ្លាក់ជើងនៅអ៊ីតាលី

Borussia Dortmund បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា នឹងនាំយកកីឡាករខ្សែបម្រើជនជាតិអាមេរិក Weston McKennie មករួមក្លឹបនៅពេលខាងមុខ ខណៈដែលបច្ចុប្បន្នកំពុងត្រូវការ កម្លាំងបន្ថែមម្នាក់ទៀត នៅក្នុងតំបន់នេះ។

យោងតាមការចេញផ្សាយរបស់ The Daily Mail បានឲ្យដឹងដែរថាក្លឹបអាល្លឺម៉ង់ នឹងអាចធ្វើការងារនេះយ៉ាងឆាប់រហ័សបំផុត នៅត្រឹមខែមករានេះ ជាពិសេសនៅពេលដែលស្ថានភាពក្លឹប នៅក្រោយពេលដែលមិនមានវត្តមាន របស់កីឡាករឆ្នើម Jude Bellingham ដែលកំពុងមានព័ត៌មានផ្ទេរទៅក្លឹបយក្ស នៅអង់គ្លេសទៅហើយនោះ។

កីឡាករវ័យ២៤ឆ្នាំរូបនេះ គឺជាគោលដៅដ៏សាកសមបំផុត សម្រាប់ជំនួសតំណែងរបស់ Bellingham ដែលមានវ័យ១៩ឆ្នាំហើយជឿជាក់ថា Juventus ក៏មិននប្រកែកចំពោះសំណើរនេះដែរ ពីព្រោះថាចុងក្រោយនេះ McKennie ហាក់ដូចជាធ្វើមិនសូវបានល្អឡើយ សម្រាប់ក្លឹបនៅអ៊ីតាលីនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top