កីឡា

Smalling កំពុងចរចា សុំបន្តកុងត្រាថ្មី ជាមួយនឹង Roma

The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករ Chris Smalling កំពុងបង្ហាញនូវបំណងក្នុងការ បន្តកុងត្រាថ្មីជាមួយនឹងក្លឹប Roma ដោយបានពិភាក្សាកិច្ចការងារនេះ ជាមួយនឹងប្រធានក្លឹបលោក Tiago Pinto រួចរាល់មកហើយដែរ។

ប្រភពដដែលបានឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះកីឡាករអង់គ្លេស Smalling រូបនេះត្រូវបានគេជឿជាក់ តែងតែមានព័ត៌មាន ក្នុងការផ្ទេរទៅលេងជាមួយនឹង ក្លឹបថ្មីដែលលេងនៅលីគកំពូលអ៊ីតាលីនេះ ដូចគ្នាដោយសារតែកុងត្រា របស់គាត់នៅកីឡាដ្ឋាន
Stadio Olimpico គឺបានខិតចូលមកដល់ទីបញ្ចប់ទៅហើយ។

លោក Tiago បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែត ចំពោះបញ្ហានេះថា៖ នៅថ្ងៃនេះកីឡាករបានបង្ហាញ នូវជំហរបស់គាត់ច្បាស់លាស់ មុនក្លឹបបានធ្វើទៅទៀតហើយ កីឡាកររូបនេះពិតជាចង់បានបន្តរស់នៅ ជាមួយនឹងក្លឹបដូចគ្នា និងបន្តជាផ្នែកដ៏សំខាន់មួយរបស់ក្លឹប
បន្តទៅទៀត ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top