ភ្នំពេញ ៖ ក្រុមបាល់ទាត់ ហនុមានអគ្គលេខាធិការដ្ឋាន នៃក្រសួងការពារជាតិ ដណ្តើមបានកៅអីវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមនេះ បានយកឈ្នះគូប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាប្រកួតរៀបចំឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ។

ក្រុមបាល់ទាត់ ហនុមានអគ្គលេខាធិការដ្ឋាន នៃក្រសួងការពារជាតិ បានយកឈ្នះឈ្នះក្រុមបាល់ទាត់ Royal Mayura Resort លទ្ធផល ៤ ទល់ ១ នៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រកាលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្តាតចាស់ ។
តាមការប្រកួតវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រជាកម្មសិទ្ធិ របស់ក្រុមកីឡាករបាល់ទាត់ ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ ស.ស.យ.ក .ស្រុកខ្សាច់កណ្តាល តំណាងឲ្យស្រុកខ្សាច់កណ្តាល ក្រោយក្រុមបាល់ទាត់ Royal Mayura Resort ធ្វើការតវ៉ាដែលបានកីឡាករអាជីពលេងទៅគណៈកម្មការរៀបចំការប្រកួត។
សម្រាប់ថ្ងៃនេះក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល ប៉ះជាមួយក្រុមបាល់ទាត់សហភាព សហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ៕



