កីឡា

ក្រុមបាល់ទាត់នារី របស់ Man UTD មិនចង់ឲ្យ Greenwood ត្រឡប់មកក្លឹបវិញឡើយ

អនាគតរបស់កីឡាករ វ័យក្មេង Mason Greenwood ហាក់ដូចជាមិនទាន់ មានភាពច្បាស់លាស់ នៅឡើយ ជាពិសេសខណៈដែលសមាជិករបស់ក្លឹប ឈុតធំមួយចំនួនហាក់ដូចជាមិន មានបំណងចង់ ឲ្យគាត់វិលត្រឡប់មកវិញនៅឡើយ។

លើសពីនេះបន្ថែមទៀត នៅសប្តាហ៍នេះគេជឿជាក់ថា ក្រុមបាល់ទាត់នារីទាំង អស់របស់ក្លឹបបិសាចក្រហម Man UTD បានបង្ហាញជំហថា នឹងមិនចង់ឃើញវត្តមាន របស់កីឡាករអង់គ្លេសរូបនេះ វិលមកវិញផងដែរ។

កីឡាករ Greenwood ជាកីឡាករដែលធ្លាប់មានប្រវត្តិ ក្នុងការពាក់ព័ន្ធទៅនឹងបទចោទប្រកាន់ ករណីរំលោភបំពានផ្លូវភេទធ្ងន់ធ្ងរ ហើយករណីនេះបាន អូសបន្លាយ អស់រយៈពេលជាយូរឆ្នាំមកហើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top