អតីតគ្រូបង្វឹកក្លឹប Leeds UTD លោក Marcelo Bielsa ត្រូវបាន The Goal ប្រកាសជាផ្លូវការហើយថា បានទទួលយកកុងត្រា ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ អ៊ុយរ៉ាហ្គាយ។
គ្រូបង្វឹកជនជាតិអាហ្សង់ទីន រូបនេះមិនបានបង្ហាញវត្តមានឬទទួលយកកុងត្រា ការងារណាមួយជាមួយនឹងក្លឹបណាឡើយ អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះគិតចាប់តាំងតែពីបានចាកចេញពីក្លឹប Leeds កាលពីខែកុម្ភៈឆ្នាំ២០២២។
គួរឲ្យដឹងដែរថាគ្រូបង្វឹករូបនេះបាន ទទួលយកកុងត្រា រយៈពេល២ឆ្នាំជាមួយនឹង ក្រុមជម្រើសជាតិរបស់អាមេរិកខាងត្បូង មួយនេះដែលមានន័យថាគាតនឹង អាចបន្តដឹកនាំក្រុម ដល់ការប្រកួតជម្រើសជាតិឆ្នាំ២០២៥ខែកញ្ញា ដែលគ្រោងនឹងធ្វើឡើង នៅអាមេរិកមិកស៊ិកូនិងកាណាដារួមគ្នា៕