យោងតាមការចេញផ្សាយរបស់ The Bild នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្ស Bayern Munich បានធ្វើការអះអាងនិងបញ្ជាក់ប្រាប់អំពី បញ្ជីឈ្មោះកីឡាករគោលដៅសំខាន់ៗ ដែលនឹងត្រូវចរចានៅរដូវក្តៅនេះ។
ប្រភពដដែលបានបន្តទៀតថា ក្រុមមន្ត្រីតំណាងរបស់ក្លឹប Bayern Munich មកដល់ពេលនេះគឺបានចាប់ផ្តើមធ្វើការចរចា និងបង្កើតទំនាក់ទំនងរួចរាល់ហើយ ជាមួយនឹងភ្នាក់ងាររបស់ក្រុមកីឡាករទាំងនោះ។
គេសង្កេតឃើញសម្រាប់តំបន់ប្រយុទ្ធវិញ ក្លឹបបានចាប់ផ្តើមធ្វើការងារជាមួយនឹងគោលដៅទី១ គឺកីឡាករ Victor Osimhen និងបន្ទាប់មកដូចជាកីឡាករ Harry Kane កីឡាករ Rasmus Hojlund និងកីឡាករ Randal Kolo Muani ផងដែរ៕ប្រែសម្រួល៖ស៊ុនលី