ភ្នំពេញ៖ សហព័ន្ធខ្មែរ កីឡាហែលទឹក ដោយទទួលបានការសម្រេចពីគណៈ កម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដាក់បញ្ជូលប្រភេទកីឡាបាល់ទឹក (Water Polo) ចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងរៀបចំឡើងនៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក។
កម្មវិធីខាងលើនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការសហព័ន្ធខ្មែរ កីឡាហែលទឹក ឋិតក្នុងអាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធបាននិយាយថា សហព័ន្ធបានរៀប ចំវគ្គបណ្តុះបណ្តាល “មន្រ្តីគណៈកម្មការបច្ចេកទេសកីឡាបាល់ទឹក កម្រិតអន្តរជាតិ” ក្នុងគោលបំណងចង់ពង្រឹងសមត្ថភាព ចំណេះដឹងរបស់មន្រ្តីគណៈ កម្មការទាំងអស់របស់សហព័ន្ធខ្មែរ កីឡាហែលទឹក ដើម្បីត្រៀមខ្លួនចូលរួមដឹកនាំការ ប្រកួតក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។ ដោយ៖លី ភីលីព
🎟 សម្រាប់ការប្រកួតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងក្រុម ឥណ្ឌូណេសុី ទល់នឹង ហ្វីលីពីន និងការប្រកួត កម្ពុជា ទល់នឹង ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក បងប្អូនអាចទៅយកសំបុត្រឥតគិតថ្លៃ បានចាប់ពីថ្ងៃច័ន្ទ វេលាម៉ោង ១២ថ្ងៃត្រង់នេះតទៅ នៅតាមទីតាំងដូចបានជម្រាបក្នុងរូបភាព ដោយមិនចាំបាក់ធ្វើការកក់តាម App ទុកជាមុនឡើយ។
បញ្ជាក់៖
- ក្នុង ១នាក់ អាចទទួលបាន ២សំបុត្រ
- សំបុត្រ ១សន្លឹក អាចប្រើប្រាស់បាន ២ប្រកួត



