កីឡា

Bayern ចាប់ផ្តើមទាក់ទង Kolo Muani

The Sky Informations ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Bayern Munich កំពុងបង្កើនកិច្ចខិតខំដើម្បីអាចទទួលបានកុងត្រា របស់កីឡាករខ្សែប្រយុទ្ធបារាំង ម្នាក់របស់ក្លឹប Frankfurt។

កីឡាករ Randal Kolo Muani ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Frankfurt បានបង្ហាញទំរង់លេងអស្ចារ្យជូនក្លឹប ជាពិសេសក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនា ខែធ្នូ កន្លងមកដែលបច្ចុប្បន្នកំពុងក្លាយទៅជា គោលដៅរបស់ក្លឹបធំៗ ជាច្រើននៅអឺរ៉ុប។

មិនត្រឹមតែបានពិភាក្សាជាមួយនឹង ភ្នាក់ងារកីឡាកររួចរាល់ហើយនោះ Bayern ក៏កំពុងពិភាក្សាជាមួយនឹង ថ្នាក់ដឹកនាំរបស់ក្លឹប Frankfurt រួចរាល់ផងដែរទាំងដែលបានដឹងហើយថា Man UTD ក៏កំពុងស៊ើបសួរអំពីកីឡាកររូបនេះដូចគ្នាដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top