កីឡា

Man UTD នឹងប្រជែង Chelea ដើម្បីខ្សែការពារម់ារ៉ុកម្នាក់

The Football Insider ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងចាប់ផ្តើមធ្វើការស៊ើបសួរ កីឡាករខ្សែការពារឆ្នើម ម្នាក់ដែលកំពុងលេងនៅលីគកំពូលបារាំង។

កីឡាករខ្សែការពារឆ្នើមស្លាបស្តាំសញ្ជាតិម៉ារ៉ុក Achraf Hakimi បានក្លាយទៅជារ៉ាដារបស់ក្លឹបបិសាចក្រហម Man UTD ហើយជឿជាក់ថា ការដោះដូរនឹងអាចធ្វើឡើងនៅ ក្នុងពេលទីផ្សារដោះដូរកីឡាករបើកនា រដូវក្តៅខាងមុខនេះហើយ។

ទោះបីជាយ៉ាងណាក្តី Man UTD គឺមិនមែនជាក្លឹបតែឯងដែលចង់ប្រជែង Hakimi នោះទេដោយក្នុងនោះក៏នឹងត្រូវ ប្រជែងជាមួយនឹងក្លឹបអ្នកមានថ្មីតោខៀវ Chelsea ផងដែរទោះបីជា PSG ហាក់ដូចជាមិនរារាំងកីឡាកររូបនេះ ឡើយប្រសិនបើក្លឹបទាំងនោះហ៊ានឲ្យ តម្លៃខ្លួនដ៏សមរម្យមយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top