ចុងក្រោយនេះគ្រូបង្វឹកបណ្តោះអាសន្នលោក Frank Lampard ក្រោយបានមកធ្វើការសាជា ថ្មីជាមួយនឹងក្លឹបតោខៀវ Chelsea នោះហាក់ដូចជាមិនសូវទទួលលទ្ធផលគាប់ប្រសើរ ឡើងហើយក៏បានសារភាពទទួលស្គាល់ នូវបញ្ហាមួយចំនួនផងដែរ។
លោក Lampard បាននិយាយថា កីឡាករខ្វះខាតទាំងទំនុកចិត្តពេលប្រកួត និងពេលហ្វឹកហាត់ទោះបីជាកាលពីដើមរដូវកាលមានសន្ទុះខ្លាំង ក្តីហើយវាកើតឡើងដោយសារបញ្ហារៀបចំផែនការ ដោះដូរនិងជ្រើសរើសកីឡាករថ្មីៗ របស់ក្លឹបនាពេលកន្លងមកផងដែរ។
រដូវកាលដោះដូរកីឡាករចុងក្រោយនេះ Chelsea បានចំណាយថវិកាច្រើនជាងគេបំផុតក្នុង លីគដើម្បីអាចកែប្រែស្ថានភាពនិងធ្វើឲ្យប្រសើរឡើង នូវលទ្ធផលប៉ុន្តែជាក់ស្តែងបញ្ហា នៅតែអាចកើតមានឡើង។
កាន់យ៉ាប់យ៉ឺនបំផុតសម្រាប់អ្នកគាំទ្រនៅពេលនេះ ក្រៅតែពីបានបរាជ័យ ៥ប្រកួតក្រោមការដឹកនាំរបស់លោក Lampard ប៉ុណ្ណោះទេក្រុមក៏កំពុងខិតទៅរកទីតាំង ដែលក្រុមត្រូវកាត់ចោល ទៅរដូវកាលក្រោយផងដែរ៕ ប្រែសម្រួល៖ស៊ុនលី