កីឡា

លោក Pep ចាប់អារម្មណ៍ De Jong តែសង្ឃឹមតិចថា Barca នឹងយល់ព្រម

យោងតាមអ្នកកាសែតដ៏ល្បី Dean Jones និងបានត្រូវយកមកចេញផ្សាយដោយ​ The Goal ថាក្លឹបមេឃខៀវ Man City កំពុងចាប់អារម្មណ៍កីឡាករខ្សែបម្រើម្នាក់ របស់ក្លឹបអ្នកមានអេស្បាញ Barcelona។

អ្នកកាសែតរូបនេះបានអះអាងថា គ្រូបង្វឹកក្លឹបមេឃខៀវ Man Cityលោក Pep Guardiola គឺជាអ្នកដែលបានគាំទ្រសមត្ថភាពរបស់កីឡាករ Frenkie De Jong អស់រយៈពេលជាយូរមកហើយ។

ទោះបីជាយ៉ាងណាក្តី Man City បានចុះឈ្មោះក្នុងបញ្ជីក្លឹបដែលបានសុំចរចា ជាមួយនឹងកីឡាករខ្សែបម្រើហូឡង់ រូបនេះប៉ុន្តែនៅមានក្តីរំពឹងតិចតូចនៅឡើយថា Barcelona នឹងព្រមលក់កីឡាកររូបនេះ ដើម្បីអាចប្រមូលបានថវិកាមួយចំនួនមកវិញ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top