កីឡា

កីឡាកាយសម័្ពន្ធ ប្រភេទវិញ្ញាសាអេអារ៉ូប៊ិកនៃ SEA GAMES 2023 ចាប់ផ្តើមការប្រកួតជាផ្លូវការហើយ

ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣បានអញ្ជើញពិធីបើក ការប្រកួតកាឡាកាយសម្ព័ន្ធប្រភេទអេអារ៉ូប៊ិក វិញ្ញាសាក្នុងព្រឹត្តការណ៍ការប្រកួតកាឡា SEA GAMES 2023 លើកទី៣២ឆ្នាំ២០២៣ និងប្រតិភូ មន្ត្រីបច្ចេកទេស និងកឡាករ-កីឡាការិនីជាតិ និងអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ថ្ងៃនេះ ក្នុងប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយដោយបានចូលរួម ពិធីបើកការប្រកួតប្រភេទកីឡា កាយសម្ព័ន្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នាពេលនេះ។

ព្រឹត្តិការណ៍កីឡា SEA GAMES 2023 និង Para Games ត្រូវបានរៀបចំឡើងក្រោមម្លប់ដំបូលសន្តិភាព ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានកំណត់គោលដៅ និងប្រធានបទរបស់កីឡាជាមូលដ្ឋាន «កីឡារស់ក្នុងសន្តិភាព ជាពិសេស ជាកំណត់ត្រាប្រវត្តិសាស្ត្រ មួយសម្រាប់ប្រជាជនកម្ពុជា ដែលបានរងចាំអស់រយៈពេលជាង ៦៤ឆ្នាំកន្លងមកហើយ។

លោកប្រធានសហព័ន្ធបានបន្តថា ជាទីបញ្ចប់ ខ្ញុំសូមជូនពរឲ្យការប្រកួតកីឡាកាយសម្ព័ន្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នាពេលនេះ ឲ្យទទួលបាននូវលទ្ធផលល្អ និងជោគជ័យគ្រប់ៗគ្នា និងសូមជូនពរប្រតិភូកីឡា កីឡាករ -កីឡាការិនី សូមមានផាសុខភាព ជាមួយនិងភាពសប្បាយរីរាយក្នុងការ ស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ និងប្រធានបច្ចេកទេសការប្រកួតកីឡា SEA GAMES 2023 ក៏មានប្រសាសន៍ថា ការប្រកួតកាឡាកាយសម្ព័ន្ធប្រភេទវិញ្ញាសាអេអារ៉ូប៊ិកមាន ៤ ប្រទេស ចូលរួមដូចជាប្រទេសកម្ពុជា ប្រទេសវៀតណាម ប្រទេសហ្វីលីពីន និងប្រទេសថៃ ។

លោកមានក្តីសង្ឃឹមថា ក្រុមអត្តពលិករបស់លោកអាចបំបែកកំណត់ពួកគាត់បាន ដោយការកីឡាករ -កីឡាការិនីកម្ពុជាមានការរីកចម្រើន សមត្ថភាពច្រើនទំាងចេញទៅប្រកួត និងប្រកួតក្រៅប្រទេស៕ ដោយ៖លី ភីលីព

Most Popular

To Top