កីឡា

ក្រុមអត្តពលិកកីឡាទូកកម្ពុជា ដណ្តើមមេដាយមាស ២ គ្រឿងក្នុងព្រឹត្តិការណ៍ SEA Games ២០២

ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីកីឡាទូកកម្ពុជា ដណ្តើមមេដាយចំនួន ៨ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម ២០២៣ លើកទី៣២ (SEA Games ២០២៣ ) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យនៅកំពត។


ក្រុមកីឡាករ-កីឡាការិនីកីឡាទូកកម្ពុជាឈរលំដាប់លេខ៤ លើតារាងប្រកួតដោយដណ្តើមបានមេដាយទំាង ៨ គ្រឿង ក្នុងនោះមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ចំពោះប្រទេសថៃដណ្តើមមេដាយច្រើនជាងគេ គឺមេដាយមាសចំនួន ៤ គ្រឿង និងមេដាយប្រាក់ ៣ គ្រឿង បន្ទាប់មកប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយមាសចំនួន ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ។


ចំណាត់ថ្នាក់លេខ ៤ ប្រទេសវៀតណាមដណ្តើមបានមេដាយមាសចំនួន ៣ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ប្រទេសឡាវដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងប្រទេសម៉ាឡេស៊ីដណ្តើមបានមេដាយមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ។


ក្រុមកីឡាករ-កីឡាការិនីមកពីចំនួន ៩ ប្រទេសចូលរួមដូចជាប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន និងសិង្ហបូរី។ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕

Most Popular

To Top