កីឡា

គ្រូបង្វឹកឥណ្ឌូនេស៊ី៖ ក្រុមថៃ ប្រែក្លាយវគ្គផ្តាច់ ព្រ័ត្រកីឡាបាល់ទាត់ SEA GAMES 2023 ទៅជាចលាចល

ភ្នំពេញ៖លោកគ្រូបង្វឹករបស់ឥណ្ឌូនេស៊ី Indra Sjafri បាននិយាយថា ការអបអរដ៏បង្កហេតុរបស់ គ្រូបង្វឹករបស់ប្រទេសថៃបាននាំឲ្យមានការប៉ះទង្គិចគ្នាក្នុង ការប្រកួតកីឡាបាល់ទាត់បុរស SEA Games 32 វគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃអង្គារ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រភាសាអង់គ្លេសរបស់វៀតណាម។


នៅចុងតង់ទី២ ពេលបានពិន្ទុ ២-១ គ្រូបង្វឹកឥណ្ឌូណេស៊ីបានឮសំឡេង កញ្ចែរបស់អាជ្ញាកណ្តាល ពួកគេគិតថា វាជាសំឡេងកញ្ចែចុងក្រោយ ដូច្នេះពួកគេចាប់ផ្តើមអបអរយ៉ាងខ្លាំង។ ងាកមក វាជាការស៊ុតហ្វ្រីឃីករបស់ថៃ ដោយពីការទាត់បាល់ហ្វ្រីឃីកនោះ រកបានកីឡាករ Yotsakon Burapha បានបញ្ចប់យ៉ាងត្រឹមត្រូវតាមស្មើឲ្យថៃ។


លោក Sjafri បានប្រាប់ VnExpress ក្រោយចប់ការប្រកួត អាជ្ញាកណ្តាលបានផ្តល់ម៉ោងរបួសដល់ ១១នាទីថា កីឡាករ និងគ្រូបង្វឹករបស់ថៃបានរត់ទៅតំបន់បច្ចេកទេសរបស់ឥណ្ឌូនេស៊ីភ្លាមៗ ដើម្បីអបអរដោយបង្កហេតុនាំឲ្យមានជម្លោះដែលសន្តិសុខត្រូវជួយអន្តរាគមន៍។ អាជ្ញាកណ្តាលបានប្រកាសថា មានម៉ោងរបួស ៧ នាទី ដូច្នេះនៅពេលម៉ោងប្រកួតអស់ ពួកយើងគិតថា ការប្រកួតបានបញ្ចប់ ហើយយើងបានចូលទីលានដើម្បីអបអរ។ យើងមិនមានចេតនាបង្កបញ្ហាជាមួយនរណាម្នាក់នោះទេ។


នៅម៉ោងបន្ថែម បន្ទាប់ពីរកបានគ្រាប់ទី៣ ឥណ្ឌូណេស៊ីបានងាកទៅបង្ករឿងថៃដោយការអបអរ។ ការវាយតប់លើកទី ២ បានកើតឡើង ហើយការប្រកួតត្រូវបានផ្អាកជាច្រើននាទី។ អាជ្ញាកណ្តាលបានផ្តល់កាតក្រហមចំនួន ៥ សម្រាប់ក្រុមទាំង ២ ពីការប៉ះទង្គិចគ្នាទាំង ២។ បន្ទាប់មក ឥណ្ឌូណេស៊ី រកបាន២គ្រាប់ទៀត ដើម្បីយកឈ្នះ ៥-២ វគ្គផ្តាច់ព្រ័ត្រ ដណ្តើមបានមេដាយមាស SEA Games 32 ជាលើកទី១ ក្នុងរយៈពេល៣២ឆ្នាំ៕

ដោយ៖លី ភីលីព

Most Popular

To Top