កីឡា

ក្រុមអត្តពលិក៤រូប របស់អង្គការផ្កាយសមុទ្រ ទទួលបានបទពិសោធន៍ ដ៏អស្ចារ្យពីការចូលរួមកាន់ដៃ កីឡាល្បីៗក្នុងPremier League នៅអង់គ្លេស

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី ៤ រូបរបស់អង្គការផ្កាយសមុទ្រ ដែលផ្តល់ឱកាសដោយ AIA Group បញ្ជូនទៅកាន់ដៃកីឡាករក្លឹប Tottenham Hotspur ចូលទីលានក្នុងថ្ងៃ បើកព្រឹត្តិការណ៍ English Premier League កាលពីថ្ងៃទី២០ ខែ ឧសភា បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ នាព្រឹកថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៣ ។

លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា ដែលជាអ្នកដឹកនាំ បានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនីម្ពុជា ទាំង៤រូបទទួល បានឱកាស កាន់ទៅដៃកីឡាករល្បីៗក្លឹប Tottenham Hotspur ក្នុងព្រឹត្តិការណ៍ English Premier League ទទួលបានបទពិសោធន៍ ដ៏អស្ចារ្យនិងមានមោទកភាពបំផុត ព្រោះថា បទពិសោធន៍នេះជាបទពិសោធន៍ ដែលមានលុយហើយទិញអត់បាន ។

លោក ស្រី ប្រធានអង្គការ បានបញ្ជាក់ទៀតថា ក្នុងនាមជាអ្នកដឹកនាំ បានចូលរួមទស្សនាទិដ្ឋាភាពផ្ទាល់ បើទោះបីមិនបានកាន់ដៃកីឡាករផ្ទាល់ចូលទីលាន ក្រឡេកមើលឃើញកុមារកម្ពុជាទាំង៤រូបបានកាន់ដៃកីឡាករចូលទីលានប្រកួតពិតជាមានអារម្មណ៍រំភើបនិងមានមោទកភាពខ្លាំងណាស់។

លោក ស្រី ក្នុងនាមជាប្រធានអង្គការដែលអប់រំកុមារលើការបណ្តុះបាល់ទាត់ លោក ស្រី សង្ឈឹមជឿជាក់ថា កុមារនៅក្នុងអង្គការផ្កាយសមុទ្រ នឹងទទួលបានឱកាសបែបនេះទៀត ដើម្បីទទួលបានបទពិសោធន៍ និងបំនិនជីវិតល្អៗ បណ្តុះស្មារតីឲ្យកុមារស្រលាញ់ និងចាប់យកក្តីស្រម៉ៃក្លាយ ជាអ្នកកីឡាដ៏ល្បីសម្រាប់ប្រទេសកម្ពុជា ៕

Most Popular

To Top