កីឡា

Caicedo ព្រមព្រៀងចូលរួមជាមួយនឹង Arsenal

The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា កីឡាករ Moise Caicedo បានឈានទៅដល់ការព្រមព្រៀង លើលក្ខណ្ឌផ្ទាល់ខ្លួនហើយជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal។

ប្រភពដដែលបានបន្តទៀតថា ទោះបីជាមានកិច្ចខិតខំយ៉ាងណាពីសំណាក់ក្លឹបតោខៀវ Chelsea ក្តីប៉ុន្តែកីឡាកររូបនេះបានសម្រេចចិត្តទៅចូលរួមជាមួយនឹង Arsenal ហើយជាមួយនឹងតម្លៃប្រាក់កម្រៃដែលមានទំហំច្រើនជាង។

មិនត្រឹមតែប៉ុណ្ណោះពេលទៅលេងនៅ Emirates រដូវកាលក្រោយកីឡាករថែមទាំង អាចមានឱកាសបង្ហាញខ្លួននៅពានរង្វាន់ Champions League ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top