កីឡា

ផ្លូវការតោខៀវ Chelsea ចាយលុយ៦០លានផោនទិញបានកីឡាករថ្មីម្នាក់

ទីបំផុតក្រោយការព្យាយាមអស់រយៈពេលជាច្រើនសប្តាហ៍ក្លឹបតោខៀវ Chelsea អាចសម្រេចបានក្នុងការចាយលុយជាង៦០លានផោនទិញបានកីឡាករ Manuel Ugarte។

កីឡាករ Ugarte បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Sporting CP ហើយកីឡាករអ៊ុយរ៉ាហ្គាយ រូបនេះគឺជាគោលដៅរបស់ក្លឹបអង់គ្លេស មួយនេះជាយូរមកហើយប៉ុន្តែការចរចា មិនទាន់បានសម្រេចរហូតមកដល់ចប់រដូវកាលនេះ។

គួរឲ្យដឹងដែរថា Chelsea បានចំណាយលុយអស់រាប់រយលានដុល្លារមកហើយ ចាប់តាំងតែពីពេលម្ចាស់ក្លឹបថ្មីជនជាតិអាមេរិក បានមកដល់ទីនេះប៉ុន្តែបានបញ្ចប់ លទ្ធផលទៅត្រឹមតែលេខរៀងទី១២ក្នុងតារាងមិនអាចលេងសូម្បីពានអឺរ៉ុប​ ណាមួយឡើយនៅរដូវកាលក្រោយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top